ទីលានហាត់ប្រាណមាត់ស្ទឹងព្រែកត្នោត ក្លាយជាទីផ្សាររាត្រី ជំនួបក្មេងទំនើង

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ ទីកន្លែងទេសចរណ៍ និងទីតាំងហាត់ប្រាណតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានការកសាង និងអភិវឌ្ឈន៍របស់ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បច្ចុប្បន្នក្លាយជាទីតាំងផ្សាររាត្រី តំបន់ជំនួបក្មេងទំនើងងាយស្រួលពួកគេចេញធ្វើសកម្មភាពវាយដំ កាប់ចាក់ និងចេញភ្ជង់ប្លន់ ពលរដ្ឋស្លូតត្រង់យកម៉ូតូ និងទូរសព្ទដៃ។

វាជាការពិតណាស់ទៅហើយនៅពេលថ្មីនេះ ក្មេងទំនើងមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយអាវុធដាវ និងកាំបិត បានកាប់ចាក់វាយប្រហារបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ បន្ទាប់ពីបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យភ្នំពេញ។ ដោយឡែកនៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីតាំងហាត់ប្រាណខាងលើស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តណ្ដាល ស្របពេលមានប៉ូលិសក្រុងតាខ្មៅពីររូប គឺម្នាក់ជាប៉ូលិសផ្នែកចរាចរណ៍ និងម្នាក់ទៀតជាប៉ូលិសផ្នែកព្រហ្មទណ្ឌ កំពុងមានទំនាស់ពាក្យសម្ដី គេក៏ឃើញមានក្រុមក្មេងទំនើងពីរក្រុម ក្នុងចំណោមច្រើនក្រុម បានជជែកតឹងមាត់ តឹងសរសៃកផងដែរ ដែលនៅហេតុការណ៍នោះ អ្នកយកព័ត៌យើងកំពុងព្យាយាមថតរូប ក៏ក្រុមក្មេងទំនើងទាំងនោះ ជេរប្រមាថផងដែរ។

ពាក់ព័ន្ធការជេប្រមាថខាងលើ ភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងតាមទូរសព្ទជាច្រើនលើក ទៅលោកអធិការក្រុងតាខ្មៅផងដែរ តែលោកមិនលើក ប៉ុន្តែមានអ្នកយកព័ត៌រួមដំណើរបាននិយាយទូរសព្ទតាមអេឡិចត្រូនិច (ហ្វ័តស្អាប់) ជាមួយឯកឧត្តមស្នងការ ខណៈនោះ ឯកឧត្តមបានសួររកទីតាំងកន្លែងណាផងដែរ ព្រមទាំងប្រាប់ឲ្យអ្នកការសែតធ្វើចិត្តអត់ធ្មត់ ធ្វើចិត្តឲ្យត្រជាក់ផងដែរ៕ធ.ដ

ដោយៈខាត់ សុខខៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner