ក្រុមហ៊ុនទឹកអប់ Chanel បំបែកកំណត់ត្រាលក់ ជិត២០ពាន់លាន

ក្រុមហ៊ុនទឹកអប់ប្រណិតរបស់បារាំងម៉ាក Chanel បានឲ្យដឹងថា ការលក់របស់ខ្លួនបានកើនឡើងបំបែកកំណត់ត្រា ពោលគឺមានកំណើនទ្វេដងដល់ជិត២០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣។

ការលក់ជាគ្រឿងក្រអូប និងគ្រឿងអលង្ការ របស់ Chanel បានកើនឡើង ១៤.៦ ភាគរយ ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ភាគរយ ពោលគឺកើនដល់ជិត ៥ពាន់លានដុល្លារ ប៉ុន្តែ បើធៀបនឹងឆ្នាំមុន ប្រាក់ចំណេញបានធ្លាក់ចុះ ជាង ១៤ភាគរយ។

នាយកប្រតិបត្តិ Chanel លោកស្រី Leena Nair បាននិយាយថា ក្រុមហ៊ុនរបស់លោកស្រី បានផ្តោតការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ពង្រីកបណ្តាញចែកចាយ លក់រាយរបស់ខ្លួន និងបន្ថែមបុគ្គលិក ដើម្បីឱ្យមានកំណើនបន្ថែមទៀត។

យ៉ាងណាមិញ ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៣មក វិស័យគ្រឿងក្រអូប និងគ្រឿងអលង្ការប្រណីត ត្រូវបានមើលឃើញថា មានកំណើនយឺត នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលធ្លាប់តែជាទីផ្សារ សំខាន់ ដែលការណ៍នេះ នាំឲ្យប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ មានការខកចិត្តផងដែរ។

Chanel បានឃើញការលក់របស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើង ១៧.៧ភាគរយ ពោលគឺកើនដល់ជាង ១០ពាន់លានដុល្លារ។ ការកើនឡើងនេះ គឺខ្ពស់ជាងនៅអឺរ៉ុប ដែលមានត្រឹម ៥.៦ពាន់លានដុល្លារ។ នៅអាមេរិកខាងជើងវិញ មានកំណើនយឺត ដែលមានត្រឹម ៣.៩ ពាន់លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner