ចាប់ស្ត្រីវៀតណាម២រូបនិងថ្នាំញៀនជិតកន្លះគីឡូក្រាម
ស្ត្រីជាតិវៀតណាម២នាក់ជាមួយនឹងថ្នាំញៀនជិតកន្លះគីឡូ ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តស្វាយរៀង។ ការ បង្ក្រាបនេះបានធ្វើនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១កក្កដា នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិបាវិត កណ្តាល, សង្កាត់បាវិត, ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រី វៀតណាមទាំង២នាក់ ឈ្មោះ វិន ធីឡាង អាយុ ៥៦ឆ្នាំ និងឈ្មោះ រ័ត្ន ដែប អាយុ ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួន ជាមួយថ្នាំញៀនម្សៅក្រាមពណ៌ស ថ្លាប្រភេទមេតំហ្វេតាមីនសារុបជិត៥០០ក្រាម។ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី។ គួររំលឹកថា សមត្ថកិច្ច នគរបាលនៃប្រទេសកម្ពុជានិងវៀតណាម កាលពីពាក់កណ្តាលខែមិថុនាកន្លងមកនេះ ទើបបានជួបគ្នាសាជាថ្មី ក្នុងការពង្រឹងរៀបចំផែនការណ៍បង្ក្រាបករណីជួញគ្រឿងញៀនឆ្លងដែននេះ ក្នុងស្ថានភាពដែលគ្រឿងញៀន ឆ្លង កាត់ព្រំដែនកំពុងតែកើនឡើងគួរអោយព្រួយបារម្ភ។
ទាក់ទងនឹងគ្រឿងញៀននោះផងដែរ៖
គ្រឿងញៀនប្រមាណ២៩កញ្ចប់ ត្រូវបានដកហូតពីយុវជនម្នាក់នៅក្នុងខណ្ឌដូនពេញនៅថ្ងៃទី១កក្កដានេះ ក្នុង ការបង្រ្កាបមួយនៅចំណុចផ្លូវរថភ្លើង នៃក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យុវជនសង្ស័យឈ្មោះ ខាត់ សុខាវ អាយុ១៧ឆ្នាំ និងគ្រឿងញៀនក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ា ទឹកកកចំនួន២៩កញ្ចប់ ត្រូវបានឃាត់ខ្លួននាពេលនោះ។