គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

ភ្នំពេញ៖ លោកជំទាវ ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា តំណាងកម្ពុជាប្រចាំអាយឆា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអោយឆាលើកទី៣៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពី តំណាងអោយធានៃប្រទេសអាស៊ានទាំងអស់ និងតំណាងប្រទេសទីម័រខាងកើតក្នុងនាមជាប្រទេសសង្កេតការណ៍។

នៅក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសប្រចាំអោយឆាមួយចំនួនបានធ្វើបច្ចុប្បន្នភាពលើការវិឌ្ឍថ្មីៗ រួមមាន ច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាលើ ការអនុវត្តកម្មវិធីសកម្មភាពរបស់អាយឆា ដោយផ្តោតលើសិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយ ព័ត៌មានមិនពិតនិងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ព្រមទាំងធុរកិច្ចនិងសិទ្ធិ មនុស្សជាដើម។ នៅក្នុងនោះផងដែរ អោយធាក៏បានពិភាក្សាក្នុងការត្រៀមរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៦-ឆ្នាំ២០៣០ របស់ខ្លួន។

ទន្ទឹមនេះ អាយឆាក៏បានពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០២៤របស់ខ្លួន សេចក្តីថ្លែងការណ៍របស់ប្រធាន អាយឆា និងកម្មវិធីសកម្មភាព របស់អោយធាឆ្នាំ២០២៥ សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ក្នុងអំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាយឆា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

អាយឆា បានជួបពិភាក្សាទ្វេភាគីជាមួយតំណាងរបស់ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត និងផ្លាស់ប្តូរនូវព័ត៌មាន ក៏ដូចជា ការបន្តគាំទ្រលើសកម្មភាពនិងកម្មវិធីរបស់អាយឆា។ បន្ថែមពីនេះ អោយឆាក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ តំណាងវេទិកាជនមានពិការភាពអាស៊ាន សង្គមស៊ីវិលទទួលបានឋានៈពិគ្រោះយោបល់ជាមួយអាយឆា និងក្រុម ការងារសិទ្ធិបរិស្ថានអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងការពារ សិទ្ធិមនុស្សបន្ថែមទៀត។

លោកជំទាវ ឡុង សូនីតា បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកស្រី Joanna Mansfield តំណាងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា-កម្ពុជា និងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី និងផែនការសកម្មភាពកម្មវិធីរបស់អាឆា-កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

កិច្ចប្រជុំបានសម្តែងការកោតសរសើរដល់អោយឆា-ឡាវ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំនិងដឹកនាំសម្របសម្រួលកិច្ចប្រជុំលើកទី៣៩នេះបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលសម្រេចបានគួរជាទីមោទកៈ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner