សម្តេចនាយករដ្ឋមន្ត្រីជម្រុញអង្គភាពទូរទស្សន៍ផ្សាយភាសាសញ្ញាតាមទូរទស្សន៍
អត្ថបទដោយ៖
Kien Sereyvuth
សម្តេចនាយករដ្ឋមន្ត្រីបានជម្រុញអោយគ្រប់អង្គភាពផ្សាយទូរទស្សន៍ប្រើប្រាស់ភាសាសញ្ញាដើម្បីការផ្តល់ព័ត៌ មានដល់ជនដែលពិការនិងគថ្លង់។ សម្តេចតេជោហ៊ុនសែន ក្នុងដំណើរទស្សនកិច្ច នៅក្នុងសាលាកុមារ ពិការ ភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី បានថ្លែងថាសម្តេចនឹងផ្តល់ថវិកាអោយទៀតដល់អង្គភាពទូរទស្សន៍នោះបើ សិនជាការប្រើភាសាសញ្ញាផ្តល់ព័ត៌មានដល់ជនពិការនិងគថ្លង់នោះ បានប៉ះពាល់ដល់ចំណូលថវិការបស់អង្គ ភាពនោះ
ប្រសាសន៍របស់សម្តេចដែលយកចិត្តទុកដាក់លើកុមារពិការ ភ្នែក និងគ ថ្លង់ នៅថ្ងៃទី១កក្កដានេះ បានប្រព្រឹត្ត ទៅក្នុងឳកាសនៃពិធីមួយដែលមានការផ្ទេរការគ្រប៉គ្រងសាលាកុមារពិការភ្នែក គ ថ្លង់នៃអង្គការគ្រូសារថ្មីអោយ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡាវិញ។