មន្ត្រីនគរបាលព្រមានក្លឹបកំសាន្តមិនត្រូវប្រើនគរបាលការពារក្លឹបកំសាន្តឡើយ

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានក្លឹប ខារ៉ាអូខេ និងកន្លែងកម្សាន្តនានា ដោយមិនត្រូវប្រើប្រាស់ កម្លាំងប្រ ដាប់អាវុធដើម្បីការពារកន្លែងរកស៊ីរបស់ខ្លួននោះឡើយ។ ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិ សុខឯកជនលើកទី១៧ នៅថ្ងៃទី០១កក្កដានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខរស្មី បានប្រាប់មនុស្សដែល ចូលរួម នានាក្នុងពិធីថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារកន្លែងរកស៊ីរបស់ខ្លួននោះ គឺជាអំពើខុស ច្បាប់។ លោកបញ្ជាក់ថាគេត្រូវប្រើកម្លាំងសន្តិសុខឯកជនវិញ។ សម្តីបញ្ជាក់របស់មន្ត្រីនៃអគ្គស្នងការដ្ឋាននគរ បាលជាតិបានធ្វើឡើង គ្រាដែលមានការរិះគន់ជាសាធារណៈដែលសង្កេតឃើញមានកម្លាំងនគរបាលត្រូវគេប្រើ ប្រាស់ដូចជាឆ្មាំការពារក្រុមហ៊ុននិងមិនសក្តិសមជាកម្លាំងរបស់នគរបាលជាតិពិតប្រាកដនោះឡើយ។ លោកឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តាងនាម នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូម អំពាវនាវដល់បណ្ដាគ្រឹះស្ថាន សប្បាយភាពទាំងអស់ ជាពិសេសក្លឹបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឡើយ ត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួន ដោយភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាព វិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ»។  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាតមិនអនុញ្ញាត ឲ្យមានការយកកងកម្លាំងសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ទៅការពារនៅកន្លែងក្លឹបកម្សាន្ដ ឬខារ៉ាអូខេ នោះឡើយ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner