អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជួនកីឡាករបាល់ទះ១៧រូបហ្វឹកហ្វឺននៅប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា បានបញ្ជូនកីឡាករសម្រិតសម្រាំងថ្នាក់ជាតិ១៧នាក់ដើម្បីទៅទទួលការហ្វឹកហាត់នៅក្នុងប្រទេសចិន រយៈពេល២ខែ ផ្នែកកីឡាបាល់ទះ។ ឯកឧត្តមនាយសន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរ បាល ជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ដែលបញ្ជាក់ថា ក្រុមកីឡាករទាំង១៧ នាក់ បានចាកចេញពីកម្ពុជានៅថ្ងៃទី១កក្កដានេះ ដើម្បីហ្វឹកហាត់ក្នុងរយៈពេល ២ខែ គឺរវាងពីថ្ងៃទី១កក្កដា ដល់ ថ្ងៃទី១ កញ្ញាឆ្នាំ២០១៩ ក្នុងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ និងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។ សេចក្តីរាយការណ៍ពីប្រទេសចិននាល្ងាចថ្ងៃទី១កក្កដានេះ បាន ឲ្យដឹង វិញថាក្រុមកីឡាករទាំង១៧រូបរបស់សហ ព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើដំណើរទៅ ដល់ប្រទេសចិន ដោយសុវត្ថិភាពហើយ។
កម្ពុជា បានរងនូវសង្គ្រាមផ្ទៃក្នុងជាច្រើនឆ្នាំដែលធ្វើឲ្យវិស័យកីឡាបានធ្លាក់ចុះ…ហើយ កម្ពុជាក៍មិនធ្លាប់ធ្វើ ជា ម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដែរតាំងពីទសវត្ស៦០មក។ ប៉ុន្តែកម្ពុជាក្រោយការទទួលបានសន្ដិភាពពេញ លេញនៅចុងឆ្នាំ១៩៩៨មក វិស័យកីឡាត្រូវគេឃើញថាបានចាប់ផ្ដើមរីកចម្រើនជាលំដាប់។ កម្ពុជានាពេលថ្មីៗ បានបំបែកប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអ្នកឈ្នះមេដាយមាសកម្រិតពិភពលោកកម្រិតទ្វីប អាស៊ីនិងកម្រិត តំបន់អាស៊ាន ផងដែរ។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner