សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកម្ពុជាសម្រេចបាននូវអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍

កម្ពុជាពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់ខ្លួន ក្នុងការប្រឈមជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។

ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានសម្លាប់រង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់។ វិធីសាស្ត្រប្រសើរបំផុត ដើម្បីប្រែក្លាយអតីតកាលរបស់កម្ពុជា និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា។ នេះគឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១។

ពិធីបើកសន្និសីទអំពី “អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍”

២០ ឧសភា ២០២៤

#ams1minute

ads banner