ក្រៅពីការពង្រឹងគុណភាពសុខាភិបាល រាជរដ្ឋាភិបាលយកចិត្តទុកខ្លាំងទៅលើលទ្ធភាពទទួលបានសេវា
អត្ថបទដោយ៖
AMS OneMinute
តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
រាជរដ្ឋាភិបាលក៏គិតគូរទៅលើតម្លៃសមរម្យនៃការផ្តល់សេវា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដោយចីរភាព។
ពិធីដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”
រាជធានីភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០២៤
#ams1minute