មីយ៉ាន់ម៉ារំពឹងរកចំណូលបានជាង ៨០០លានដុល្លារពីការនាំចេញវិស័យជលផល

ណៃពិដោ៖ ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីលោក Nyunt Win ប្រធាននាយកដ្ឋានជលផលចេញផ្សាយថា មីយ៉ាន់ម៉ារំពឹងថា នឹងរកចំណូលបានប្រមាណ ៨០៥លានដុល្លារ ពីការនាំចេញវិស័យជលផលក្នុងឆ្នាំសារពើពន្ធនេះ ដោយការនាំចេញត្រី និងបង្គា ត្រូវបានព្យាករណ៍ថា នឹងកើនឡើង។

ផលិតផលវិស័យជលផលរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបាននាំចេញទៅជាង ៤០ប្រទេសដោយមានប្រទេសចិន និងថៃជាអ្នកទិញដ៏ធំ។ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ មីយ៉ាន់ម៉ារកចំណូលបានជាង ៧២០លានដុល្លារពីការនាំចេញផលិតផលវិស័យជលផលជាង ៥២២,០០០តោន។

ផលិតផលទាំងនេះជាង ២៤០,០០០តោនត្រូវបានចែកចាយតាមផ្លូវអាកាស និងផ្លូវសមុទ្រ។ យោងតាមរបាយការណ៍ចេញផ្សាយដោយទូរទស្សន៍រដ្ឋ MRTV បានឱ្យដឹងថា ផលិតផលវិស័យជលផលត្រូវបានបែងចែកជាបីក្រុម គឺត្រី បង្គា និងផលិតផលជលផលផ្សេងៗទៀត។

របាយការណ៍បានឱ្យដឹងទៀតថា ត្រីសមុទ្ររកចំណូលបានជាង ៣៨០លានដុល្លារ បង្គារកបានជាង ៣៨លានដុល្លារ និងផលិតផលជលផលផ្សេងទៀតរកបានជាង ៣០០លានដុល្លារ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner