វៀតណាមបានកម្ចី World Bank ១១ពាន់លានដុល្លារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ហាណូយ៖ កាសែតវៀតណាមបានចុះផ្សាយថា ធនាគារពិភពលោក ឬ World Bank នឹងផ្តល់ប្រាក់កម្ចី ១១ ពាន់លានដុល្លារ ដល់ប្រទេសវៀតណាម រយៈពេល ៥ ឆ្នាំ ដែលនឹងត្រូវនឹងប្រើប្រាស់ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

បើតាម VNexpress បានចុះផ្សាយថា ហិរញ្ញប្បទាននេះ ត្រូវបានប្រកាស ក្នុងពេលដែលលោកស្រី Manuela V. Ferro អនុប្រធាន World Bank ជួបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅក្រុងហាណូយ កាលពីថ្ងៃចន្ទ។

ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយថា លោកបានស្នើដល់ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី អភិវឌ្ឍវន៍ រថភ្លើងក្រោមដី, ផ្លូវរថភ្លើងទីក្រុង, រោងចក្រថាមពលស្អាត និងគំនិតផ្តួចផ្តើមស្រូវគុណភាពខ្ពស់មួយលានហិកតា។

លោកស្រី Ferro បានបង្ហាញនូវការជឿជាក់ថា ប្រាក់កម្ចីទាំងនេះ នឹងធ្វើឲ្យវៀតណាម សម្រេចគម្រោងធំៗទាំងនេះ និងផ្តល់អត្ថប្រយោជន៍ខ្ពស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ធនាគារពិភពលោកបានផ្តល់កម្ចី ប្រមាណ២៥ពាន់លានដុល្លារដល់ប្រទេសវៀតណាម សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner