« ខ្លោងទ្វារមេឃ » គឺជាទីកន្លែងទេសចរណ៍ដ៏យូរលង់ និង បង្កប់ដោយជំនឿនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ
ខេត្តកំពត៖ អ្នកទេសចរទាំងឡាយដែលធ្វើដំណើរមកកម្សាន្តនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ ពិសេសអ្នកមានជំនឿលើអប្បិយជំនឿគេតែងមិនភ្លេចឡើយនៃ”ខ្លោងទ្វារមេឃ”និងតំបន់ថ្មប្រាសាទ”ដែលបង្កប់ទៅដោយជំនឿដ៏យូរលង់មកហើយ។ទីកន្លែងនេះក្រៅពីមានជំនឿគេក៏បានគយគន់ទេសភាពដ៏ស្រស់ត្រកាលរួមជាមួយនឹងខ្យល់ត្រជាក់ស្រួល ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយផង។
ទីកន្លែងដែលបង្កប់ដោយជំនឿរបស់មនុស្សចាស់បុរាណ ហើយដែលបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះគឺតែងប្រតិបត្តិតៗគ្នានូវការបន់ស្រន់ទៅតាមក្តីប៉ងប្រាថ្នារៀងៗខ្លួន។នៅទីកន្លែងនេះគេមានជំនឿអាចជម្រុះនូវផលអាក្រក់ឬឧបទ្រពចង្រៃតាមខ្លួនឱ្យអស់តាមរយៈការឆ្លងកាត់ខ្លោងទ្វារមួយទៀតផង។
ទាក់ទិនក្នុងរឿនេះលោក ធឿន ប៊ុនថន ប្រធានផ្នែកលក់ក្រុមហ៊ុន សុខាអូតែល បានរៀបរាប់ពី ខ្លោងទ្វារមេឃ ឬដែលបុរសរូបនេះហៅតៗពីចាស់បុរាណថាខ្លោងទ្វារកន្លែងនេះគឺជាទំនាក់ ឋានសួគ៌រវាងមនុស្សលោកនឹងទេវតា។ទីកន្លែងនេះត្រូវបានគេចាត់ទុកថាបាន បែងចែករវាងមនុស្សលោកនិងទេវតា ហើយតាមអត្ថន័យដូនតាយើងនិយាយតគ្នាមកតំណាលថាជីវិតមនុស្សយើងតែងតែមានបញ្ហាឧបសគ្គ តិចខ្លះ និងច្រើនខ្លះជារឿងធម្មតា ។
លោកបានរៀបរាបតាមរយៈជំនឿរបស់មនុស្សសម័យមុនថា”កន្លែងនេះដូនតាយើងនិយាយថាជាកន្លែងដែលជម្រុះរឿងអាក្រក់ទាំងឡាយឲ្យអស់។ ពេលបួងសួងរួចហើយ យើងឆ្លងខ្លោងទ្វារកន្លែងនេះនឹងបានទទួលនូវអ្វីៗដែលជាសេចក្តីប្រាថ្នាច្រើនគ្នាមកហើយ។
លោកបានរៀបរាបប្រាប់ថា”នៅពេលដើរឆ្លងកាត់មាត់ទ្វារនេះហើយយើងនឹងជម្រុះសភាវៈអាក្រក់ទាំងឡើយចេញពីខ្លួនអស់ ហើយអ្វីដែលអ្នកឆ្លងកាត់ទ្វារនេះមិនត្រូវដើរងាយក្រោយឡើយត្រូវឆ្លងកាត់ឱ្យផុតទីកន្លែងនេះរហូតដល់ទីវាលថ្មមួយទៀតដែលមានខ្យល់អាកាសត្រជាក់ស្រួលទើបឈប់គយគន់ទេសសភាពទើបត្រឡប់មកវិញ។ទីកន្លែងនេះក្រៅពីឆ្លងកាត់ខ្លោងទ្វារក៏នៅមានផ្ទាំងថ្មប្រវត្តិសាស្រ្តនៅក្បែរៗនោះដែរដែលយើងអាចទស្សនានិងថតរូបបានទៀតផង។
គួរបញ្ជាក់ថានៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោមានទីកន្លែងដែលជាជំនឿច្រើនកន្លែងក្នុងនេះដូចជារូបសំណាកយាយម៉ៅ ល្អាងសមាធិ វិមានអ្នកតាភ្នំ វត្តសំពៅប្រាំ និងទីកន្លែងជាទីសក្ការៈមួយចំនួនទៀត៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា


