សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ
(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ នៅក្នុងខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានព្រែកជីកហ្វូណន-តេជោ ដែលនឹងធ្វើឡើងនៅខែ៨ខាងមុខនេះ ហើយកិច្ចការកសាងព្រែកជីកហ្វូណនតេជោ មិនចាំយូរទេ ព្រោះជាផលប្រយោជន៍របស់ពលរដ្ឋ និងជាតិខ្មែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកការដ្ឋានសាងសងនេះ ធ្វើឲ្យបានលឿន កុំឲ្យយប់យន់សុបិនយូរទេ ។ សម្តេច បានបញ្ជាក់ថា កម្ពុជា បានសិក្សាជាមួយអ្នកជំនាញកសាង តែខ្មែរយើងភាគច្រើនជាអ្នកធ្វើ។ សម្តេចបានបន្តថា ទោះអ្នកណាមិនក៏ដោយក៏ខ្មែរធ្វើខ្លួនឯងដែរ ដើម្បីផលប្រយោជន៍ខ្មែរតជំនាន់ ។
សូមជំរាបថា តាមគម្រោងព្រែកជីកហ្វូណន តេជោ នឹងជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ