ស្រីលង្កា៖ ជំនន់ភ្លាមៗ ស្លាប់មនុស្ស១៤នាក់ បិទសាលារៀន
កូឡុំបូ៖ មជ្ឈមណ្ឌលគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កា បានអះអាងថា ទឹកជំនន់ភ្លាមៗ ឬ Flash Flood បានបង្កឲ្យមានការបាក់ដី រលំដើមឈើ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១៤នាក់ ខណៈដែលសាលារៀន ក្នុងប្រទេសជាកោះមួយនេះ ត្រូវបានបិទទ្វារទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទ។
ជើងហោះហើររបស់យន្តហោះ ត្រូវបានបង្វែរការចុះចត ពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ទៅកាន់អាកាសយានដ្ឋានដែលមានទំហំតូចជាង ហើយផ្លូវហាយវេសំខាន់ៗមួយចំនួន ត្រូវបានជន់លិច នៅច្រកចេញ ជាច្រើន។ ប្រជាជនដែលរស់នៅតាមច្រាំងទន្លេសំនានា ត្រូវបានព្រមាន ឲ្យឱ្យផ្លាស់ទី ទៅកាន់ទីទួល ខ្ពស់ៗ។
អាជ្ញាធរជំនាញ បាននិយាយថា «អាចនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត អមដោយខ្យល់បក់ខ្លាំង និងផ្គរលាន់»។ កាលពីសប្តាហ៍មុន អាជ្ញាធរសត្វព្រៃបានរកឃើញគ្រោងឆ្អឹងកូនដំរីចំនួន ៧ ក្បាល ដែលបានលង់ទឹកងាប់ ជាបាត់បង់សត្វដ៏ធំបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំ សម្រាប់ប្រទេសស្រីលង្កា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត