ឯកឧត្តម អ៊ុ រាត្រី ៖ “បេីស្រលាញ់ខ្លួនឯង ស្រលាញ់អនាគត ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន”
បន្ទាយមានជ័យ ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជួបសំណេះសំណាលជាមួយសិស្សពូកែថ្នាក់ជាតិ អន្តរជាតិ និងជ័យលាភីកីឡាសិស្សថ្នាក់ជាតិ និងមធ្យមសិក្សាឆ្នាំ២០១៨-២០១៩ ដែលមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ សិស្សានុសិស្ស បានចូលរួមយ៉ាងច្រេីនកុះករ នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវក្តីរីករាយជាខ្លាំង និងបានលេីកឡេីថា ៖ នេះពិតជាមោទនភាពណាស់សម្រាប់ខេត្តបន្ទាយមានជ័យយេីង ដែលបានទៅចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស និងប្រកួតកីឡាសិស្សថ្នាក់ជាតិប្រចាំឆ្នាំ រហូតទទួលបានមេដាយ នាំកត្តិយសមកជូនខេត្តបន្ទាយមានជ័យទាំងមូល ក៏ដូចជាក្រុមគ្រួសាររបស់ក្មួយៗសិស្សានុសិស្ស ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ ណែនាំដល់ក្មួយៗសិស្សានុសិស្សថា “បេីស្រលាញ់ខ្លួនឯង ស្រលាញ់អនាគត ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាឃាតករយ៉ាងសាហាវ ដែលវាធ្វេីឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ ខូចសុខភាព ខូចអនាគត នឹងធ្វេីឲ្យប៉ះពាល់ដល់កត្តិយសគ្រួសារ និងសង្គមជាតិ ” ។
ដូច្នេះហេីយក្មួយៗសិស្សានុសិស្ស ត្រូវនៅឲ្យឆ្ងាយពីវា កុំចង់ប៉ះពាល់ កុំចង់សាងល្បង កុំចង់ស្គាល់រសជាតិ ហេីយនៅពេលទំនេរគួរតែមេីលមេរៀន សិក្សាស្រាវជ្រាវរៀនសូត្របន្ថែមឲ្យបានច្រេីន ត្រូវជួយការងារឪពុកម្តាយ នឹងត្រូវចូលរួមលេងកីឡាទាំងអស់គ្នា ដេីម្បីទទួលបានសុខភាពល្អ ។ ក្នុងនោះដែរឯកឧត្តម អ៊ុ រាត្រី ក៏បានសន្យាថា ៖ នៅថ្ងៃប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ បេីសិនមានសិស្សជាប់និទ្ទេស A បន្តទៀត លោកនឹងមានរង្វាន់លេីកទឹកចិត្តជាទូរស័ព្ទ ស្មាតហ្វូនម្នាក់មួយគ្រឿង រួមនឹងរង្វាន់ម៉ូតូ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែផ្តល់ជូនជារៀងរាល់ឆ្នាំ ផងដែរ ។ ហេីយឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំនេះខេត្តបន្ទាយមានជ័យនឹងទទួលបានសិស្សនិទ្ទេស A ច្រេីនជាងមុន ៗ ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំខេត្តបានបញ្ជាក់ថា ៖ លទ្ធផល ប្រឡងសិស្សទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ ទទួលបានជ័យលាភីសិស្សពូកែចំនួន០១រូប យុវសិស្ស រិម ស្រីនិច ភេទស្រី ចំណាត់លេខ៤ ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ជាសិស្សរៀននៅវិទ្យាល័យមង្គលបូរី ។ លោកប្រធានមន្ទីរអប់រំ ខេត្តបានបន្តថា ៖ លទ្ធផលនៃការប្រកួតកីឡាសិស្សថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ កម្មវិធីប្រកួតកីឡាសិស្សផ្នែកបឋមសិក្សាបានទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់លេីវិញ្ញាសារបាល់ទាត់(កុមារា -កុមារី) កុមារាជាសិស្សរៀននៅសាលាពន្លកខ្មែរ ក្រុងប៉ោយប៉ែត និងកុមារីជាសិស្ស សាលាបឋមសិក្សាគោករមៀត ស្រុកថ្មពួក ។
ចំពោះការប្រកួតកីឡាសិស្សផ្នែកមធ្យមសិក្សា ទទួលបានដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធ ៣គ្រឿង លេីវិញ្ញសារ តែក្វាន់ដូ ITF ជាសិស្ស មកពីសាលាអន្តរជាតិ អេបផល ក្រុងប៉ោយប៉ែត ។ ជាការលើកទឹកចិត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអប់រំខេត្ត និងការចូលរួមពីស្ថាប័នមន្ទីរ អង្គភាព បានផ្តល់ជូន សិស្សពូកែ ថ្នាក់ជាតិ អន្តរជាតិ និងជ័យលាភីកីឡាសិស្សថ្នាក់ជាតិផ្នែកបឋម និងមធ្យមសិក្សា រួមមាន៖
១.បាលទាត់ ១៨នាក់ ក្នុង១នាក់ៗថវិកា ៣០ ម៉ឺនរៀល
២.តៃក្វាន់ដូ មេដាយមាស ១នាក់ ថវិកា ១លាន ២សែនរៀល មេដាយប្រាក់ ១នាក់ ថវិកា ១លានរៀល និងមេដាយសំរិទ្ធិ ៣នាក់ ថវិកាក្នុង១នាក់ៗ ៨០ម៉ឺនរៀល។
៣.សិស្ស រិម ស្រីនិច្ច ថវិកា ១លានរៀល
៤.សិស្ស គៀត ម៉េងពុទ្ធពណ៌ ថវិកា ១លានរៀល
៥.សិស្ស យ៉ាត ស៊ីមិញ ថវិកា ១លានរៀល
៦.សិស្ស ចូវ យូអ៊ី ថវិកា ១លានរៀល
៧.គ្រូបង្វឹក ៦នាក់ ក្នុង១នាក់ៗថវិកា ៣០ម៉ឺនរៀល ៕ធ.ដ
អត្ថបទ ៖ រឿង ចន្រ្ទា

