រថយន្តដឹកប្រេងចាប់ហ្វាំ្រងមិនទាន់បណ្តាលឲ្យបុកម៉ូតូរឺម៉កដឹកដែកបើកបញ្ច្រាស់ទិសដៅចរាចរណ៍ ក្រឡាប់ផ្ងាជើង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ម៉ូតូរឺម៉កដឹកដែកបើកបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តដឹកប្រេងកំពុងធ្វើដំណើរចាប់ហ្វាំ្រងមិនទាន់បណ្តាលឲ្យបុកក្រឡាប់ផ្ងាជើង បណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងបួសស្រាល។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
     

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូរឺម៉ក១គ្រឿងមានដឹកដែកនៅលើម៉ូតូបានបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសដៅចរាចរណ៍លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងដឹកប្រេងពាក់ស្លាកលេខភ្នំពេញ៣D-៩០៦៩ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសដៅចរាចរក៍ជ្រុលទៅបុក និងម៉ូតូខាងលើបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងរងការខូចខាត និងម៉ូតូរឺម៉កជ្រុសដែកពេញផ្លូវហើយអ្នកបើកបរទាំងសងខាងរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានចុះមកដល់ និងធ្វើការវាស់វែង ហើយក៏ស្ទួចយករថយន្ត និងរុឺម៉កម៉ូតូទៅរក្សាទុកៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំម្ចាស់ទៅដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner