លោក តូច ឈួន សៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តត្រូវបានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំរៀង តែងតាំងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង ស្រុកកំរៀងនៃ ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

    ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិ បាលខេត្តបាត់ដំបងនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង
ជាតំណាងឯ.ឧ ហ៊ូ តាំងអេង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក បានអញ្ជើញជាអធិបតីភាពប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្នុងនោះសមាសភាពក្រុមការងារ សរុបចំនួន ២៤រូប មាន ប្រធានក្រុម០១រូប និងអនុប្រធានក្រុម០២រូប ក្នុងនោះ លោកមេឃុំ ត្រូវបានចាត់តាំងជាអនុប្រធាន
អចិន្ត្រៃយ៍ផងដែរ។ពិធីប្រកាសនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំកំរៀង ស្រុកកំរៀង ខេត្តបាតដំបង នៅព្រឹក ថ្ងៃទី២៨ខែមិថុនា២០១៩ នេះ។

      នៅក្នុងសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង របស់ស្រុកកំរៀង ខេត្ត បាត់ដំបង ក្នុងនោះលោក តូច ឈួនសៅរិទ្ធ ប្រធា នមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង, ឯ.ឧ ព្រួញ រិទ្ធិថា អនុប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តបាត់ដំបង ជា អនុប្រធានថ្នាក់ជាតិចុះ មូលដ្ឋានឃុំ និងលោកមេឃុំកំរៀង ជាអនុប្រធានអចិន្ត្រៃយ៍ផងដែរ ។

     ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ នុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំរៀង បានថ្លែងគូសបញ្ជាក់ដល់សមាជិកនៃក្រុម ការងារថា៖ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំ គឺ៖ ជាក្រុមការងាររបស់រាជរដ្ឋាភិបាល ក្នុងការចុះតាមដាននិងពិនិត្យការងារក្នុងអនុវត្តនូវកម្មវិធីជាតិនៅថ្នាក់មូលដ្ឋាន ជាពិសេសដើម្បីពិនិត្យពីវឌ្ឍនភាពនិងការរីកចម្រើននៅក្នុងមូលដ្ឋាន និងដើម្បីចុះស្រាវជ្រាវ ប្រមូលបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានដើម្បីចងក្រង តាមរយៈនៃវេទិកាសាធារណៈក្នុងមូលដ្ឋានភូមិឃុំនិមួយៗរបស់ខ្លួន ដើម្បីយកមកពិនិត្យ និងរកដំណោះស្រាយបញ្ហា តាមរយៈនៃការលើកជាសំណូមពររបស់បងប្អូនប្រជាពលពលរដ្ឋនៅក្នុងឃុំកំរៀង ដើម្បីឲ្យក្រុមការងារនិងអាជ្ញាធរដែនដីជួយដល់ពួកគាត់។

     ព្រមជាមួយគ្នានេះដែរ តាមរយៈនៃគម្រោងអភិវឌ្ឍន៍របស់ខេត្តបាត់ដំបងឯ.ឧអនុប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកំរៀង ក៏បាន ធ្វើការណែនាំ ដល់អាជ្ញាធរដែនដីស្រុក និង មូល ដ្ឋានឃុំទូទាំងស្រុកកំរៀង ត្រូវនាំគ្នារូតរះប្រញាប់ប្រញ៉ាល់ចុះធ្វើការសិក្សាលម្អិតពីគំរោងកែលម្អផ្លូវក្នុងឃុំនីមួយៗរបស់ខ្លួន តាមរយៈគម្រោងផ្លូវក្រា លកៅស៊ូឬផ្លូវបេតុង ដែលខេត្តកំណត់លទ្ធភាពឲ្យស្រុក-ឃុំ ជ្រើសរើសលទ្ធភាពធ្វើផ្លូវកៅស៊ូឬបេតុងនៅក្នុងស្រុកឃុំនិមួយៗរបស់ខ្លួន ដែលយ៉ាងហោចណាស់គម្រោងអភិវឌ្ឍន៍របស់ខេត្ត តាមរយៈនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង គ្រោងផ្តល់ផ្លូវក្រាលកៅស៊ូ បេតុងចំនួន៣០គីឡូម៉ែត្រ សម្រាប់ស្រុកកំរៀង ដើម្បីធ្វើការបែងចែកទៅតាមបណ្តាឃុំនានា នៅក្នុងស្រុកខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner