លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធបន្ថែមលើចិន បើសិនមិនអាចសម្រេចបានកិច្ចព្រមព្រៀង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដំឡើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិន បើសិនជាលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយសមភាគីចិន លោក ស៊ី ជិនពីង ទេនោះ ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងដំឡើងពន្ធបន្ថែមលើចិន បើសិនជាកិច្ចចរចាមិនដំណើរការណ៍ទៅមុខ ហើយបើសិនជាយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយទេនោះ ។ លោក ត្រាំ បន្ថែមថា បើសិនជាទីក្រុងវ៉ាស៊ីនតោន និងចិន មិនអាចឈានដល់កិច្ចព្រមព្រៀង នោះលោកក៏នឹងកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងផងដែរ ។

សូមជម្រាបថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបសមភាគីចិន លោក ស៊ី ជិនពីង នៅក្នុងសប្ដាហ៍នេះ នៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ជាទីដែលមេដឹកនាំទាំង២ ត្រូវដោះស្រាយបញ្ហាជាច្រើន ជាពិសេសគឺសង្រ្គាមពាណិជ្ជកម្ម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner