បាតុករអ៊ីស្រាអែលរាប់ពាន់នាក់ទារទាមបទឈប់បាញ់នៅហ្គាហ្សា

ហ្ស៊េរុយសាឡឹម: ក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់បានដើរដង្ហែរឆ្លងកាត់ទីក្រុង Tel Aviv និងទីក្រុង Jerusalem ដោយស្រែកថា “យើងនឹងមិនចុះចាញ់” កាលពីថ្ងៃអាទិត្យ ជាថ្ងៃទីពីរជាប់ៗគ្នានៅក្នុងការដាក់សម្ពាធឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា។

នៅពេលដែលសង្រ្គាមនៅហ្គាហ្សា បានឈានចូលដល់ខែទី១០ហើយនោះ ក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់ បាននាំគ្នាស្រែកអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលយកបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ឬក៏ចុះចេញពីតំណែងតែម្តង។

នៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេដអ៊ីស្រាអែល ក្រុមបាតុករបានបិទផ្លូវ ដោយមានមនុស្សរាប់ម៉ឺននាក់បានបញ្ឈប់ចរាចរណ៍នៅតាមបណ្តោយផ្លូវប្រសព្វសំខាន់ៗ និងផ្លូវហាយវេមួយនៅកណ្តាលទីក្រុង Tel Aviv ដោយប៉ូលិសបានបង្ចំចិត្តប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកពួកគេ។

ក្នុង ចំណោម បាតុករ ដែដែលភាគច្រើនមានជាប់ ពាក់ព័ន្ធ នឹង ចំណាប់ខ្មាំង បាបានបញ្ចេញអារម្មណ៍ថា រដ្ឋាភិបាល បាន បោះបង់ ចោល អ្នក ដែល នៅតែ ជាប់ឃុំខ្លួន ក្នុង តំបន់ហ្គាហ្សា ដែលត្រូវបានចាប់ពង្រត់ដោយ ក្រុម សកម្មប្រយុទ្ធ ប៉ាឡេស្ទីន ហាម៉ាស់។ មន្ត្រីអ៊ីស្រាអែល និយាយ ថា មនុស្ស ១១៦នាក់ ផ្សេងទៀតនៅ តែ ជាប់ ឃុំ នៅតំបន់ហ្គាហ្សស ក្នុង នោះ មាន ទាហាន ៤២នាក់ បាន ស្លាប់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner