សពជនរងគ្រោះឪពុក និងកូន ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុ នឹងត្រូវបញ្ជូនមកផ្ទះនៅឯខេត្តកំពង់ឆ្នាំង ក្រោមការយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរខេត្ត និងកាកបាទក្រហមខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

(ព័ត៌មានបឋម) កំពង់ឆ្នាំង៖ កម្មករសំណង់ពីរនាក់ ឪពុក និងកូន បានស្លាប់ក្នុងឧបទ្ទវហេតុរលំអគា៧កម្ពស់ជាន់ នៅក្នុងខេត្តព្រះស៊ីហនុ ត្រូវបានក្រុមគ្រួសារប្រាប់ឲ្យដឹងថា សពទាំងពីរមានឈ្មោះ តាំង វិជ្ជរ៉ា អាយុ៥២ឆ្នាំ (ឪពុក) និងកូនប្រុសឈ្មោះ វិជ្ជរ៉ាបញ្ញ៉ា អាយុ១៨ឆ្នាំ។

សពមានប្រពន្ធឈ្មោះ អឿន ហាប់ អាយុ៤១ឆ្នាំ មានកូនប្រុសស្រី៣នាក់នៅក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិទព័ត្បែង ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ សាកសពជនរងគ្រោះឪពុក និងកូន ត្រូវបានក្រុមសង្គ្រោះរកឃើញនៅព្រឹកមិញ និងដឹកបញ្ជូនមកលំនៅឋាន ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត  ស្រុក ឃុំ ភូមិ រង់ចាំទទទួលសពជាមួយក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕ធ.ដ

ដោយៈ សុក្ខារិន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner