អេស្ប៉ាញកោះហៅនាយករដ្ឋមន្ត្រីបំភ្លឺរឿងពុករលួយ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez ត្រូវតុលាការកោះហៅឱ្យផ្តល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត ករណីប្រព្រឹត្តអំពើពុករលួយ។
នាយករដ្ឋមន្ត្រីសង្គមនិយម ដែលបានកាន់តំណែង តាំងពីឆ្នាំ២០១៨ រូបនេះ ត្រូវបានចៅក្រមស៊ើបអង្កេត ដោយសង្ស័យថា ប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ដើម្បីជួយប្រពន្ធរៃអង្គាសប្រាក់ និងស្វែងរកមូលនិធិសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោក Pedro Sanchez ក្លាយជានាយករដ្ឋមន្ត្រីអេស្ប៉ាញទី២ ដែលត្រូវកោះហៅសួរនាំអំពើអំពើពុករលួយ ។ កាលពីឆ្នាំ២០១៧ អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy ក៏ធ្លាប់ត្រូវបានកោះហៅ ឲ្យផ្តល់សក្ខីកម្ម នៅចំពោះមុខចៅក្រមដែរ។ កាលពីប៉ុន្មានឆ្នាំមុនៗ ក៏ធ្លាប់មានអតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ បីរូប អស់តំណែងហើយ ចូលទៅបំភ្លឺនៅតុលាការ ដូចគ្នា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ