ក្រសួងប្រៃសណីយ៍ តែងតែផ្ដល់អត្ថិភាពក្នុងការពង្រឹងសន្ដិសុខនិងសុវត្ថិភាព លើប្រព័ន្ធអនឡាញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជុន វ៉ាត បានលើកឡើងថា ក្រសួងតែងតែផ្ដល់អត្ថិភាពក្នុងការពង្រឹងសន្ដិសុខនិងសុវត្ថិភាព លើប្រព័ន្ធអនឡាញ ស្របពេលដែលក្រសួងកំពុងជំរុញ ការពង្រឹង និង ពង្រីកក្នុងការផ្ដល់សេវាអ៊ីនធើណេត នៅទូទាំងប្រទេស ។

ប្រសាសន៍លើកឡើង របស់ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រីយសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា មានចំនួនសរុបប្រមាណ ២០០នាក់ ។

វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនេះ រៀបចំឡើងដើម្បីពិភាក្សាអំពីស្ថានភាព និងទម្រង់គ្រោះថ្នាក់ និងហានិភ័យនានាលើប្រព័ន្ធអនឡាញ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីរកមធ្យោបាយ និងដំណោះស្រាយបច្ចេកទេសចំពោះបញ្ហាទាំងនោះ។ លើសពីនេះទៅទៀត វេទិកានេះធ្វើឡើងដើម្បីស្វែងរកអនុសាសន៍ថ្មីៗបន្ថែម និងជំរុញកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធដើម្បីបង្កើត បរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅកម្ពុជា និងការអនុវត្តគោលនយោបាយសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ។

ឯកឧត្តម ជុន វ៉ាត បានបញ្ជាក់ថា ការជំរុញបរិវត្តកម្មឌីជីថល ទទួលបានជោគជ័យគឺ អាស្រ័យ លើហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធើណេតប្រកបដោយគុណភាព មានវិសាលភាពទូលំទូលាយ ព្រមទាំងយកចិត្តដាក់ ផ្នែកសន្ដិសុខ និង សុវត្ថិភាព ថែមទៀតផង ។

ឯកឧត្តម ជុន វ៉ាត បញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលក្រសួង ប្រីយសណីយ៍និងទូរគមនាគមន៍ បានរៀបចំវេទិកានេះឡើងដើម្បីពិភាក្សា ស្វែងយល់ពីបញ្ហាគ្រោះថ្នាក់ ហានីភ័យ ជាក់លាក់ដែលបានកើតឡើងនៅកម្ពុជា និងរកដំណោះស្រាយរួមគ្នា រវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងបំណងដោះស្រាយបញ្ហាគ្រោះថ្នាក់ទាំងនោះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ៕

ដោយ៖ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner