កិច្ចការចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងខេត្តសៀមរាប បានបញ្ចប់នូវភាពមន្ទិល និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់អចលនទ្រព្យនៅលើទីតាំងដីក្បែរបុរាណដ្ឋាន

អត្ថបទដោយ៖
AMS OneMinute

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងបន្តនីតិវិធី ដើម្បីពន្លឿនការចុះបញ្ជីដីបុរាណដ្ឋានដែលពុំមានប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផល ព្រមទាំងចុះបញ្ជីដីដែលបានកាត់ចេញពីបញ្ជីបុរាណដ្ឋានជូនប្រជាពលរដ្ឋ។ ការកំណត់ទីតាំងបុរាណដ្ឋានត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីរដ្ឋ ក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព ព្រមទាំងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃចុះបញ្ជីដី និងកិច្ចការពារបុរាណដ្ឋាន។

📷 MLMUPC

#ams1minute

ads banner