ក្រុមឧទ្ទាមហ៊ូទីហៅការធ្វើឃាតមេដឹកនាំហាម៉ាសថា ជា “ទង្វើដ៏ព្រៃផ្សៃរបស់ពួកភេរវករ”

គែរ៖ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃពុធថា ការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ គឺជា “ទង្វើដ៏ព្រៃផ្សៃរបស់ពួកភេរវករ”។

ក្រុមហាម៉ាសបាននិយាយថា មេដឹកនាំហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលក្នុងប្រទេសអ៊ីរ៉ង់។ ជុំវិញបញ្ហានេះដែរ សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមឧទ្ទាមហ៊ូទី លោក Mohammed Ali al-Huthi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការកំណត់គោលដៅសម្លាប់មេដឹកនាំហាម៉ាស់ លោក Haniyeh គឺជា “ទង្វើដ៏ព្រៃផ្សៃរបស់ពួកភេរវករ” ហើយក៏ជាការរំលោភបំពានច្បាប់ និងតម្លៃឧត្តមគតិផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៊ីស្រាអែល) លើទីស្នាក់ការរបស់គាត់ក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីគាត់ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក Masoud Pezeshkian។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថា មេដឹកនាំក្រុមហាម៉ាសរូបនេះ ពិតជាត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយអង្គរក្សម្នាក់របស់គាត់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner