ក្រសួងព័ត៌មានចេញប្រកាស ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានចំណុចសំខាន់ៗ៖

១. មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយលក់ផលិតផលគ្រឿងស្រវឹង ដោយយកទស្សនិកជនឱ្យទទួលទានគ្រឿងស្រវឹង នៅលើឆាកកម្មវិធីនានា។

២. ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចន្លោះម៉ោង ៦ល្ងាច ដល់ ៨ល្ងាច តាមទូរទស្សន៍ និងស្ថានីយវិទ្យុគ្រប់ប្រភេទ លើកលែងតែករណី គ្រាន់តែបង្ហាញរូបសញ្ញា ឬឈ្មោះ ឬអានឈ្មោះគ្រឿងស្រវឹងតែប៉ុណ្ណោះ។

៣. ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ។

#ams1minute

ads banner