ក្រោមម្លប់សុខសន្តិភាព មន្ត្រីរាជការអធិការកិច្ច បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ​តាម​ទិស​ស្លោក «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាល​កិច្ច​ល្អ!»

(ភ្នំពេញ)៖ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង​​ឈ្លាស​វៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដើម្បីចូលរួម​អនុ​វត្ត​ឱ្យ​បានជោគជ័យ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថ្នាក់​ដឹកនាំ​មន្ត្រីរាជការមហាគ្រួសារ អធិការកិច្ចមកពីគ្រប់ក្រសួង ស្ថាប័ន បាន​ជួបប្រ​ជុំជាប់ជាប្រចាំ តាមការគ្រោងទុក ជាមួយនឹងការប្ដេជ្ញាចិត្ត​យ៉ាងមុត​មាំតាម​ទិសស្លោក «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាល​កិច្ចល្អ!» ។

នាព្រឹកថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រ​សួង​អធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព​ការងារ​អធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន លើកទី២ ឆ្នាំ២០២៤ ដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងាររបស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់​រាជរដ្ឋាភិ​បាល លេខ ៦៥៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍​គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាង​ច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិ​ការ​ប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អធិការដ្ឋាន និងនាយកដ្ឋានអធិការកិច្ចមកពី​គ្រប់​ក្រសួង ស្ថាប័ន នៅទីស្តីការក្រសួងអធិការកិច្ច ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner