ការចំណាយលើកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ស្មានថាអស់ជាង ៩ ពាន់លានដុល្លារ
អត្ថបទដោយ៖
AMS OneMinute
ដែលការចំណាយនេះជាការចំណាយតិចបំផុត បើធៀបទៅនឹងពេលមុនៗ។ កីឡាអូឡាំពិក ដែលចាយលុយច្រើនបំផុតក្នុងការរៀបចំគឺ កីឡាអូឡាំពិករដូវរងា Sochi នៅរុស្ស៊ី ឆ្នាំ២០១៤ ដែលចាយលុយរហូតដល់ ៥៩,៧ពាន់លានដុល្លារ និងកីឡាអូឡាំពិករដូវក្ដៅ ប៉េកាំង នៅចិន ឆ្នាំ២០០៨ ដែលចាយអស់ ៥២,៧ពាន់លានដុល្លារ។
ការចំណាយមួយផ្នែកធំក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក គឺទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមមានកន្លែងកីឡា លំនៅដ្ឋានសម្រាប់អត្តពលិក និងអ្នកសម្របសម្រួល និងការដឹកជញ្ជូនជាដើម។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិតម្រូវឱ្យមានបន្ទប់សណ្ឋាគារយ៉ាងហោចណាស់ ៤ម៉ឺនបន្ទប់សម្រាប់អ្នកទស្សនា និងភូមិអូឡាំពិកដែលអាចដាក់អត្តពលិក និងមន្ត្រីចំនួន ១៥ ០០០នាក់ – Visual Capitalist

#ams1minute