អ៊ីស្រាអែលប្រុងជើងការ ក្រោយការស្លាប់មេធំ Hamas

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក «ត្រៀមខ្លួន សម្រាប់សេណារីយ៉ូណាមួយ» បន្ទាប់ពីមានការធ្វើឃាត លោក Ismail Haniyeh ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស់ ព្រមទាំង ការស្លាប់មេបញ្ជាការក្រុម Hezbollah លោក Fuad Shukr។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្តេជ្ញាឆ្លើយតបជាមួយអ្នកទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល និងពលរដ្ឋរបស់ខ្លួន។ លោកបន្តថា អ៊ីស្រាអែលត្រូវតែកំចាត់មេដឹកនាំក្រុមហាម៉ាស់ និងភេរវកររាប់ពាន់នាក់ ផ្សេងទៀត។ យ៉ាងណាមិញ អំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍ នាពេលនោះ លោក Netanyahu មិនបាននិយាយសំដៅ ទៅលើការសម្លាប់ប្រមុខក្រុមហាម៉ាស លោក Ismail Haniyeh នោះទេ ប៉ុន្តែ លោកបានលើកឡើងពីមេ Hezbollah គឺ លោក Fuad Shukr។

គួររម្លឹកថា លោក Ismail Haniyeh ត្រូវបានធ្វើឃាត នៅប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ។ កាតា និងអេហ្ស៊ីប ដែលបានដើរតួជាអ្នកសម្រុះសម្រួល ក្នុងការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បារម្ភថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់រូបនេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ជំរុញបទឈប់បាញ់នៅហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner