រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុននឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៤-៥ ខែសីហា

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

ប្រភពដដែលបានបន្តថា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូជាន់ខ្ពស់យោធាជប៉ុន នឹងមានការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
ដោយ៖ពលជ័យ

ads banner