អ្នកជំនាញខាងស្រូវបង្ហាញថា៖ ការប្រើប្រាស់ពូជមិនសុទ្ធនិងប្រើជីរមិនត្រឹមត្រូវតាមបច្ចេកទេសធ្វើ ឲ្យការដាំដុះដំណាំស្រូវរបស់កសិករទទួលបាននូវទិន្នផលតិច

អត្ថបទដោយ៖
Kien Sereyvuth

   នៅក្នុងអង្ឋសិក្ខាសាលា “ស្ដីពីការថែទាំសុខ ភាពដំណាំស្រូវ” នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ ឯ.ឧអ្នកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជា អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា បានថ្លែងលើកឡើងថា៖ ការប្រើប្រាស់ពូជមិនសុទ្ធ គួបផ្សំនឹងការប្រើប្រាស់ជីរ មិនត្រូវតាមបច្ចេកទេសនៅក្នុងខណៈពេលដែលបងប្អូនប្រជាកសិករ បង្កបង្កើនផលស្រូវទៅ ធ្វើឲ្យទិន្នផលស្រូវបងប្អូនទួលបាន នូវ ទិន្នផលតិច ហើយដែលជា មធ្យមនោះ គឺបានប្រមាណ៣ ទៅ៤តោនប៉ុណ្ណោះក្នុងមួយហិកតា។ខណៈដែលប្រទេសជិតខាងយើ ង គេអាចធ្វើបានទិន្នផលស្រូវរហូតដល់ទៅពី ៧ ទៅ ៨តោននោះ ។
 
     អ្នកជំនាញខាងស្រូវបានបន្ថែមថា កសិករនៅបាត់ដំបងយើង គឺៈ មិនទាន់មានពូជស្រូវសុទ្ធគ្រប់គ្រាន់ក្នុងការដាំដុះដំណាស្រូវរបស់ខ្លួនដោយតំបន់ខ្លះកសិករយើងបានប្រើពូជតាមទម្លាប់នៅឡើយ។
 
    ឯ.ឧអ្នកឧកញ៉ា ភួ ពុយ បានបន្ថែមថា៖ ដើម្បីជួយដល់កសិករ ឲ្យផលិតស្រូវបានទិន្នផលខ្ពស់ ក្រុមហ៊ុនបៃតង បានចាប់ដៃគូជាមួយនិងក្រុមហ៊ុនថៃ និងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជន បទ (ADB) គឺ៖ បាននាំជីរ សម្រាប់ថែទាំស្រូវ នឹងបញ្ជូនអ្នកជំនាញខាងដំណាំឲ្យចុះទៅបង្រៀនតាមសហគមន៍ដើម្បីឲ្យប្រជាកសិករបានយល់ដឹងបន្ថែមទៀត ពីការដាំដុះបង្កបង្កើនផលដំណាំស្រូវនេះ និង ដើម្បីឲ្យសមស្របឆ្លើយតប ទៅតាមលក្ខណៈនៃបច្ចេកទេស ដាំដុះ ប្រើប្រាស់ និងថែទាំ ដើម្បីឲ្យទទួលបានទិន្នផលស្រូវខ្ពស់។

     ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងអង្គសិក្ខានេះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំណូមនិងជំរុញឲ្យក្រុមហ៊ុនបែតងកម្ពុជា ជួយខិ តខំក្នុងការពង្រឹងនូវសមត្ថភាព របស់អ្នកបច្ចេកទេស ដែលធ្វើជាគ្រូបង្គោល ឲ្យចុះទៅបង្រៀនអំពីបច្ចេកទេសដល់កសិករ គឺត្រូវមានសមត្ថភាពនិងជំនាញច្បាស់លាស់ និងចេះពន្យល់កសិករយើងឲ្យគាត់ឆាប់យល់ដឹង និងដើម្បីឲ្យពួកគាត់យកមេ រៀនដែលចេះចាំ និងទទួលបានពីបទពិសោធន៍ទាំងនោះ ក្នុងការយកទៅអនុវត្តតាម ហើយគាត់និងទទួលបានទិន្នផលខ្ពស់ ដូចការធ្វើបទបង្ហាញនៅទីនេះ ដើម្បីឲ្យពួក គាត់ កាន់តែយល់ច្បាស់ជាក់ស្តែង ។

     ឯ.ឧ អភិបាលខេត្ត បានថ្លែងអំពាវនាវទៅកាន់កសិករទាំងអស់ ឲ្យខិតខំអនុវត្តន៍ក្នុងការកែប្រែនូវឥរិយាបថ ពីការដាំស្រូវតាមទម្លាប់ ខ្វះការសិក្សាជាក់លាក់ពីការប្រើប្រាស់ពូជ ពីរបៀបថែទាំដាំដុះទាញយកទិន្នផលខ្ពស់ ឲ្យពួកគាត់នាំគ្នាងាកមកធ្វើស្រែតាមការបង្រៀនពីបច្ចេកទេសដំណាំស្រូវរបស់អ្នកជំនាញ ដើម្បីធ្វើឲ្យស្របទៅការណែនាំតាមស្ដង់ដារ ក្នុងខណៈពេលដែលប្រទេសកម្ពុជាយើងមានស្រូវគ្រប់គ្រាន់ដើម្បីផលិតនាំចេញទៅ ក្រៅប្រទេស។ហើយជាមួយគ្នានេះរាជរដ្ឋាភិបាល បាននិងកំពុងតែបន្តខិតខំក្នុងការធ្វើប្រព័ន្ធស្រោចស្របឲ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតប ឲ្យកសិករអាចធ្វើបានច្រើនដង ដើម្បីបង្កើននូវជីវភាពរបស់ប្រជាកសិករយើង ក្នុងការរស់នៅ ឲ្យកាន់តែល្អប្រសើរឡើង ថែមមួយកម្រិតទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner