អភិបាល ខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងក្រុម ប្រឹក្សាស្រុកចំនួន០២ ដែលមានសមាសភាព មកពីគណបក្សប្រជាជននិងគណបក្សហ៊្វុនស៊ិនប៉ិច
ឯ.ឧ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជាតំណាងក្រសួងមហាផ្ទៃបានថ្លែងថា
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងអា ណត្តិទី៣ គឺៈបានបង្កើតឡើងដោយការបោះឆ្នោត
“អសកល” កាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ ត្រឹមត្រូវតាមច្បាប់ និងត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នឹងមានតួនាទី ភារកិច្ច ចាត់ចែងការងារចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ជម្រុញ និងការធ្វើឲ្យ
មានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសប្រកាសសុពលភាពនិងការចូលកាន់មុខតំណែងក្រុមប្រឹក្សា ស្រុកថ្មគោល និង ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើឡើងកាលពីល្ងាចម្សឹលម៉ិញ និងវេលារសៀលថ្ងៃទី២០មិថុនានេះនៅស្រុកបវេល។
ក្នុងនោះស្រុកថ្មគោល គឺមានសមាសភាពក្រុមប្រឹ ក្សាស្រុកចំនួន២១រូប ដែលមកពីគណបក្សប្រជា ជនចំនួន១៧រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន០៤រូប។ ដោយឡែក នៅស្រុកបវេល ចំនួន ២១រូប មកពីគណបក្សប្រជាជនចំនួន១៩រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន០២រូប។
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបន្តទៀតថា៖ក្រុមប្រឹក្សាស្រុកដែលទើបតែជាប់ឆ្នោតថ្មី ហើយត្រូវចូលកាន់មុខតំណែង ចាប់ពីថ្ងៃនេះ ដែលមានអាណត្តិ៥ឆ្នាំរបស់ខ្លួន បើទោះបីជាមានសមាសភាព ជាសមាជិកក្រុមប្រឹក្សាមកពីគណប ក្សផ្សេងៗគ្នាក៏ដោយ។ប៉ុន្តែតាមគោលការណ៍ច្បា ប់ក្រុមប្រឹក្សា គឺ៖ជាតំណាងឲ្យពលរដ្ឋ។ដូចនេះត្រូវរួមគ្នាដើម្បីធ្វើកិច្ចការងារដែលជាតម្រូវការរបស់ប្រ ជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ នៅក្នុងស្រុករបស់ខ្លួនឲ្យបានរីកចម្រើន ដើម្បីឆ្លើយតបនិងស្របទៅតាមផែនការ៥ឆ្នាំក្នុងអាណត្តិរបស់ខ្លូន។ជាមួយគ្នានេះ រដ្ឋបាលឯកភាពស្រុកនីមួយៗ ក៏ត្រូវខិតខំសម្រប សម្រួល នូវក្នុងការពង្រឹង ការផ្ដល់សេវា តាមការិ យាល័យច្រកចេញ-ចូលតែមួយ របស់ស្រុក ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលមកទទួលសេវានៅកន្លែងតែមួយ។ត្រូវចេះពីនិត្យតាម ដាន និង គាំទ្រ ដល់ដំណើរការ ការិយាល័យច្រក ចេញចូលតែមួយ និង ការិល័យប្រជាពលរដ្ឋ នៅរដ្ឋបាលស្រុក ដើម្បីធានាក្នុងការផ្ដល់សេវា និង ដំ ណើរការប្រកបដោយ តម្លាភាព និង គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និង នីតិវិធីដែលបានកំណត់ដោយច្បាប់។ឯ.ឩអភិបាលខេត្តក៏បានបន្ថែមទៀតថា៖ មកដល់ពេលនេះព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើការបោះឆ្នោតទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ចំនួន១៥លើករួចមកហើយឯ.ឧក៏បានសង្កត់ធ្ងនបន្ថែមទៀតថា៖ឆ្លងកាត់ដំណើរការក្នុងការកសាងពង្រឹងពង្រីកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប្រជាជាតិនិងប្រជាជនកម្ពុជាបានប្តេជ្ញាចិត្តខាងន យោបាយយ៉ាងមុតមាំ ធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាពនិងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមា នការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះឯ.ឧ ងួន រតនៈ ក៏បានជំរុញទៅ កាន់ក្រុមប្រឹក្សាស្រុកថ្មគោលនិងស្រុកបវេលខេត្ត បាត់ដំបង ដែលទើបនឹងទទួលតំណែងថ្មី នៅក្នុងអាណត្តិទី៣នេះ ដោយបានដាស់តឿន ដល់គ្រប់ភាគីនយោបាយទាំងអស់ ត្រូវមានមតិរួមគ្នានូវក្នុងការដាក់ផែនការដ៏ជាក់លាក់សម្រាប់រយៈពេល ៥ ឆ្នាំនៅក្នុងអាណត្តិខ្លួន។ ត្រូវចូលរួម ចេះសហការគ្នា ជាមួយនិងថ្នាក់ដឹកនាំនៃគណៈអភិបាលស្រុកដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានភាពរីកចម្រើនថែមទៀត។ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការ បម្រើឲ្យផលប្រយោជន៍ប្រទេសជាតិ និង បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
























