ផ្តុំគ្នាជក់ថ្នាំញៀន ត្រូវសមត្ថកិច្ចវ៉ៃខ្នោះបាន៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ អ៊ូច បណ្តូល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល សង្កាត់មិត្តភាព ខណ្ឌទួលគោក ២)ឈ្មោះ ពុំ ចេងហួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៣)ឈ្មោះ ហែម ខេមរិន្ទ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់បន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ និង៤)ឈ្មោះ ហែម មិនា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់បន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ មានមនុស្សមួយក្រុមកំពុងនាំគ្នាជក់គ្រឿងញៀន ក្រោយពីទទួលព័ត៌មានបាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង៤តែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner