ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលនឹងត្រូវចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអនុញ្ញាតឱ្យកីឡាករ កីឡាការិនីហែលទឹកកម្ពុជា ចូលជួបសំណេះសំណាល និងលើកទឹកចិត្ត មុននឹងត្រូវចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ដោយមានកីឡាករ កីឡាការិនីសរុបជាង៤០០នាក់ចូលរួម មកពីប្រទេសទាំង១០ ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងប្រកួតប្រជែងលើវិញ្ញាសាចំនួន១០៥វិញ្ញាសា។ ការប្រកួតកីឡាហែលទឹកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner