ក្រុមហ៊ុន DKSH គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះ បានរៀបចំសន្និសីទស្តីអំពី “សារសំខាន់នៃអាហារូបត្ថម្ភ និងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត”

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ HMOs (អេច-អេម-អូ) គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុត បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់។ ក្នុងចំណោម HMOs (អេច-អេម-អូ) សំខាន់ៗ ២០ប្រភេទ HMO (អេច-អេម-អូ) ចម្បងមួយដែលហៅថា 2 ‘-fucosyllactose ឬ 2’-FL (2 – អេហ្វ – អិល) គឺជា HMO (អេច – អេម – អូ) ដែលមានចំនួនច្រើនបំផុត។ វាជា HMO ដែលត្រួវបានសិក្សាច្រើនជាងគេ។

ការថ្លែងបែបនេះ ត្រូវបានសាស្រ្តាចារ្យរងវេជ្ជ. Sungkom Jong-pi-put-va-nich ប្រធានផ្នែកអាហារូបត្ថម្ភកុមារនៅសកលវិទ្យាល័យ Chulalungkorn នៅក្នុងបទបង្ហាញមួយនាឱកាសចូលរួមក្នុងសន្និសីទមួយស្តីអំពី “សារសំខាន់នៃអាហារូបត្ថម្ភ និងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត” ដែលរៀបចំឡើងដោយក្រុមហ៊ុន DKSH Cambodia នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដោយសន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីការយល់ដឹងពីរបកគំហើញថ្មី នៃ 2′-FL  HMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) និងនុយក្លេអូទីត ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងការអភិវឌ្ឍការយល់ដឹង។

ជាមួយគ្នានេះលោកបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្តនៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហារូបត្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា “HMOs (អេច – អេម – អូ)  គឺជាសារជាតិផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធការពារ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស និងត្រូវបានផ្អាប់ទុកក្នុងពោះវៀនធំសំរាប់ប្រើប្រាស់ដោយបាក់តេរីល្អដូចជា ប្រ៊ីបាយអូទិចដែរ។

តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថា ភាគច្រើននៃសារធាតុ HMO (អេច – អេម – អូ) គឺជា 2′-FL (2 – អេហ្វ – អិល)  នេះហើយដែលជា HMO (អេច – អេម – អូ)  ទីមួយដែលជួយពង្រឹងការលូតលាស់នៃប្រព័ន្ធការពាររបស់ក្មេង ទប់ទល់ទៅនឹងមេរោគដែលអាចបង្កជាជំងឺបាន។ លើសពីនេះទៅទៀត មានសមាសធាតុផ្សំមួយផ្សេងទៀតហៅថា នុយក្លេអូទីត។ នុយក្លេអូទីតជួយពង្រឹងដល់ប្រព័ន្ធការពាររបស់កុមារ ហើយត្រូវបានគេរកឃើញថា វាជួដល់ការផលិតអង្គបដិបក្ខ និងធ្វើឲ្យប្រព័ន្ធការពាររបស់ក្មេងឆាប់ពេញវ័យ។

HMOs (អេច – អេម – អូ) និងនុយក្លេអូទីត បំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីផ្តល់ការការពារទ្វេដងសម្រាប់កុមារ “។ លោកបណ្ឌិត Li Fei បន្ថែមថា ប្រព័ន្ធការពាររឹងមាំក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលផងដែរ “នៅពេលក្មេងឈឺញឹកញ៉ាប់ សារជាតិចិញ្ចឹម និងថាមពលជាច្រើនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងមេរោគ។ តាមការសិក្សាបង្ហាញថា ក្មេងដែលឈឺក្នុងរយះពេល១ឆ្នាំដំបូងនែជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយនៅអាយុ២៤ខែ និងនៅអាយុ១៨ឆ្នាំ។

សរុបមក Similac Gain IQ និង Similac Gain Kid ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’–FL HMO ( 2 – អេហ្វ – អិល – អេច – អេម – អូ ) ជាមួយនឹងនុយក្លេអូទីត និងសារជាតិចិញ្ចឹមខួរក្បាល និងប្រព័ន្ធការពាររាងកាយផ្សេងទៀត ដែលជួយជំរុញប្រព័ន្ធការពាររាងកាយ និងទ្រទ្រង់ទៅដល់ការយល់ដឹង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner