យន្តហោះផ្ទុកអ្នកដំណើរ១៦៦នាក់ រត់ធ្លាក់ផ្លូវពេលចុះចត នៅសហរដ្ឋអាម៉េរិក

កាលពីចុងសប្តាហ៍កន្លងទៅ មានករណីយន្តហោះ១គ្រឿងបានរត់ធ្លាក់ផ្លូវ ពេលចុះចត នៅចំណតអាកាសយានដ្ឋានមួយ ក្នុងសហរដ្ឋអាម៉េរិក។ សារព័ត៌មាន CNN បានចេញផ្សាយកាលពីម្សិលមិញថា យន្ដហោះមួយគ្រឿងរបស់អាកាសចរ United Airlines បានរត់ធ្លាក់ផ្លូវកាលពីថ្ងៃសៅរ៍កន្លងទៅនៅព្រលានយន្ដហោះអន្ដរជាតិ Newark Liberty រដ្ឋ New Jersey សហរដ្ឋអាម៉េរិក។

យ៉ាងណាក៏ដោយ មិនមានករណីរងរបួសណាមួយត្រូវបានរាយការណ៍នេះទេ ក្រោយពេលដែលជើងហោះហើរ United 627 ចុះចតនៅវេលាម៉ោង ១រសៀល។ អ្នកដំណើរទាំងអស់នៅលើយន្ដហោះ មានចំនួន ១៦៦នាក់ក្នុងនោះអ្នករងរបួសស្រាល។

ប្រភពដដែលបន្ដថា សំបកកង់នៃយន្ដហោះបានផ្ទុះនៅពេលដែលយន្ដហោះចុះចតមកលើផ្លូវ។ ក្រោយកើតហេតុ យន្ដហោះនេះ ត្រូវបានគេសណ្ដោងទៅកន្លែងចុះចតសម្រាប់អ្នកដំណើរដែលបណ្ដាលឲ្យមានការពន្យាពេល។ យ៉ាងណាមិញ មកទល់ពេលនេះខាងរដ្ឋបាលសហព័ន្ធអាកាសចរ កំពុងបើកការស៊ើបអង្កេតបន្ដជុំវិញមូលហេតុ ដែលបណ្ដាលឲ្យយន្ដហោះរត់ធ្លាក់ផ្លូវបែបនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner