ស្ថាបនិកក្រុមហ៊ុន Huawei ប្រកាសបោះទុន១០០ពាន់លានដុល្លារលើការអភិវឌ្ឍ៥ឆ្នាំ បើទោះបីកំពុងទទួលរងឥទ្ធិពលទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

ចិន៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ បានបញ្ជាក់ថា Huawei នឹងបោះទុនវិនិយោគចំនួន១០០ពាន់លានដុល្លារ សម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍កាន់តែមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបានកាន់តែខ្លាំងថែមទៀត។

បិតាស្ថាបនិករបស់ក្រុមហ៊ុន Huawei រូបនេះ បានបន្ថែមថា ទោះបីក្រុមហ៊ុនលោកត្រូវខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែឥទ្ធិពលទណ្ឌកម្មរបស់អាម៉េរិកក៏ដោយ ក៏លោកនៅតែមានការប្តេជ្ញាខ្ពស់ ដោយមិនកាត់បន្ថយការចំណាយ លើកិច្ចប្រឹងប្រែងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យានាពេលអនាគតឡើយ។ លោក ចេងហ្វៃ បានសង្កត់ធ្ងន់ទៀតថា គោលដៅធំរបស់សង្គមមនុស្ស គឺបង្កើតភាពសុខដុម និងជួយឲ្យមនុស្សរួចចាកផុតពីភាពក្រីក្រ ហើយមានតែកិច្ចសហការ និងការអភិវឌ្ឍប៉ុណ្ណោះ ទើបអាចបំពេញតម្រូវការរបស់មនុស្សទាំងនេះបាន។

សូមបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់នាយកប្រតិបត្តិ និងជាបិតាស្ថាបនិករបស់ក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ  ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាគ្នាមួយនៅឯទីស្នាក់ការកណ្តាលរបស់ Huawei ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner