រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសថា នឹងលែងដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គិតចាប់ពីចុងខែមិថុនានេះតទៅ

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់បានប្រកាសថា ខ្លួននឹងឈប់អនុវត្តន៍នូវការដាក់កំហិតលើការស្ដុកទុក និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនានេះតទៅ។

ឆ្លើយតបនឹងការប្រកាសរបស់អ៊ីរ៉ង់ខាងលើ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានចេញមុខព្រមានថា ពួកគេអាចនឹងដាក់ទណ្ឌកម្ម បើសិនជាទីក្រុងតេហេរ៉ង់ រំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ បើទោះបីជាមានការព្រមានបែបនេះក្តី ក៏ប្រទេសអ៊ីរ៉ង់នៅតែបញ្ជាក់ដដែលថា បណ្ដាប្រទេសអឺរ៉ុបនៅតែមានឱកាសស្ដាកិច្ចព្រមព្រៀងនេះឡើងវិញ មុននឹងស្ថានភាពអាក្រក់ជាងពេលបច្ចុប្បន្នផ្ទុះឡើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner