ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យស៊ើបអង្កេតលើការវាយប្រហារនាវាដឹកប្រេង នៅឈូងសមុទ្រអូម៉ង់

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានជំរុញឱ្យមានការស៊ើបអង្កេត ដើម្បីរកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារទៅលើនាវាដឹកប្រេងជាច្រើនគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់ ដែលបានបង្កឱ្យមានការភ័យខ្លាចសង្គ្រាមកើតឡើង។

សហរដ្ឋអាម៉េរិកនៅក្នុងថ្ងៃសុក្រដដែលនេះ បានបញ្ចេញវីដេអូឃ្លីបមួយដែលខ្លួនអះអាងថា បង្ហាញពីសកម្មភាពកងកម្លាំងពិសេសអ៊ីរ៉ង់ជាច្រើននាក់ កំពុងដោះគ្រាប់មីនមិនទាន់ផ្ទុះចេញពីកប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង ក្នុងចំណោមកប៉ាល់ដឹកប្រេងទាំង២គ្រឿង ដែលរងការវាយប្រហារ។ ដោយសំអាងលើវីដេអូនេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមបេអូ ក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងន័រវែស បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានធ្វើការស្នើឱ្យមានអង្គភាពឯករាជ្យមួយ ដែលអាចស៊ើបអង្កេត និងបញ្ជាក់ការពិតបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner