ប្រជាជនវេណេស៊ុយអេឡាជាង៤លាននាក់ បង្ខំចិត្តចាកចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចគិតចាប់តំាងពីឆ្នាំ២០១៥
វេណេស៊ុយអេឡា៖ អង្គការសហប្រជាជាតិបានឱ្យដឹងថា ពលរដ្ឋវេណេស៊ុយអេឡាជាង៤លាននាក់បានសម្រេចចិត្តភៀសខ្លួនទៅកាន់បណ្តាប្រទេសក្បែរខាង ដើម្បីកសាងជីវិតថ្មី ស្វែងរកការងារ និងគេចចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងប្រទេសរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០១៥។

ដោយឡែកប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ទៀត បាននាំគ្នាប្រញប់ប្រញាល់ឆ្លងពំ្រដែនចូលទៅក្នុងប្រទេសប៉េរ៉ូ ឱ្យបានមុនអាជា្ញធរប៉េរូរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នេះតទៅ (ម៉ោងក្នុងតំបន់)។ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នេះ ពលរដ្ឋវេណេស៊ុយអេឡាទាំងអស់ត្រូវតែមានលិខិតឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាព ទើបអាចចូលទៅក្នុងប្រទេសប៉េរូបាន។

ការទាមទារខាងលើនេះ ធ្វើឱ្យប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ សម្រេចចិត្តនាំគ្នាធ្វើដំណើរពីអេក្វាឌ័រសម្រុកចូលទៅក្នុងប្រទេសប៉េរូ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះប៉ុណ្ណោះ មនុស្សម្នាប្រមាណ៥,៨៤៩នាក់ បានធ្វើដំណើរចូលទៅដល់ទឹកដីប្រទេសប៉េរូ៕ធ.ដ

