ព្រះរតនសោភ័ណ ម៉ន បឿន ចែកជូនទេយ្យទានដល់ មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ៩ក្រុង ស្រុក ខេត្តកំពង់ស្ពឺ ដែលបានចូលរួមជួយលើកិច្ចការងារធម្មការ និងសាសនានាពេលកន្លងមក
(កំពង់ស្ពឺ)៖ ទោះក្នុងកាលៈទេសៈ ណាក៍ដោយ វិស័យ ពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួម អភិវឌ្ឍន៍ សង្គមជាតិ ។

ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារក្នុងវិស្ស័យការងារសាសនានាពេលកន្លងទៅ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានជូនទេយ្យទានដល់ មន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមទាំង៩ក្រុងស្រុក ខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនេះ ព្រះរតនសោភ័ណ ម៉ន បឿន មានថេរដីកាថា គោរពតាមសង្ឃ ដីការបស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយក ស្ដទី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញដល់មន្រ្តីសង្ឃ សហការជាមួយនិងមន្រ្តី ធម្មការ និងសាសនា ឱ្យបានល្អប្រសើរ ។ បន្ថែមពីនេះ ក៏ជាការជំរុញ និងលើក ទឹកចិត្តដល់ មន្រ្តីដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបម្រើ នៅក្នុង វិស័យសាសនា នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនាពេលកន្លងមកនេះផងដែរ។

ក្រៅពីការគិតគួរដល់ សុខទុក្ខមន្រ្តី ធម្មការ និងសាសនាស្រុកនានា ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានឆ្លៀតពេលនិមន្តផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត។

ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរ ក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ស្របទៅតាមអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។

រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ពីការលំបាកទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ពោលទីណាមានទុក្ខលំបាក ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ៕
ដោយ ៖ ង៉ាន់ ទិត្យ