ខ្សែប្រយុទ្ធ Romelu Lukaku នឹងទៅចូលរួមជាមួយ Inter Milan
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku របស់ Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប នៅអ៊ីតាលី Inter Milan ហើយ។

កីឡាកររូបនេះ គឺជាគោលដៅរបស់អ្នកចាត់ការថ្មីរបស់ Inter Milan លោក Antonio Conte ដើម្បីនាំទៅកាន់ San Siro ក្នុងរដូវក្ដៅនេះ។ ផ្អែកតាមសារព័ត៌មានអ៊ីតាលី ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានយល់ព្រមលក្ខខណ្ឌអស់ហើយ ដែលអាចទទួលបាន៦,៦លានផោន ជាមួយប្រាក់លើកទឹកចិត្តផ្សេងៗដល់ឆ្នាំ២០២៤។

ការចរចារវាងក្លិបទាំងពីរកំពុងបន្ត ដោយផ្តល់តម្លៃខ្លួនប្រហែល៦២លានផោន។ Lukaku បានក្លាយជាកីឡាករបម្រុងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ole Gunnar Solskjaerដោយសារ កីឡាករវ័យក្មេង Marcus Rashford ដូច្នេះធ្វើឲ្យរូបគេ មានបំណងចង់ចាកចេញពីបិសាចក្រហមទៅរកទ្រនំថ្មី៕ធ.ដ
