ព្យុះកំបុតត្បូងបំផ្លាញកីឡដ្ឋានអាមេរិក

បរទេស៖ ខ្យល់ព្យុះកំបុតត្បូងបានបោកបក់ របើកដំបូលកីឡដ្ឋានកីឡា Baseball ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវសំណល់បាក់បែក និងរហែកដំបូល កាលពីថ្ងៃព្រហស្បតិ៍។

ខ្យល់បក់ខ្លាំង លាយលំនឹងភ្លៀងខ្លាំង បង្កឡើងពីព្យុះកំបុតត្បូង Milton កាលពីយប់ថ្ងៃពុធ
បណ្តាលឲ្យកីឡដ្ឋានដែលអាចផ្ទុកមនុស្ស១ម៉ឺននាក់ ហែកដាច់ដំបូល រាយប៉ាយ ពាសពេញទីវាល ខណៈដែលសំណល់សេសសល់ នៅតែជាប់នឹងរនាំងដែក បក់បោកតាមខ្យល់។

គួរបញ្ជាក់ថា ព្យុះ Milton ជាព្យុះប្រភេទទី៣ ដ៏ធំ បោកបក់កាត់រដ្ឋភាគអាគ្នេយ៍ ពីឆ្នេរសមុទ្រ ទៅឆ្នេរសមុទ្រ។ គិតត្រឹមព្រឹកថ្ងៃសុក្រ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ហើយរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់។ សហគមន៍ជាច្រើនដែលរងការវាយប្រហារទើបត្រូវបានព្យុះសង្ឃរា Helene វាយប្រហារ កាលពីចុងខែមុន យ៉ាងតំណំ រួចមកហើយ។

ក្រៅពីការរបើកដំបូលកីឡដ្ឋាន ក៏មានករណីរថយន្តស្ទូច បានដួលរលំ បាក់ទៅលើអគារ នៅកណ្តាលទីក្រុងមួយនៃរដ្ឋFlorida នេះ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner