បិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាមួយនឹង​ការជំរុញ​មួយចំនួន

តាកែវ៖ថ្លែងនៅក្នុងពិធីបិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្ត​តាកែវសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ឯកឧត្តមឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវន​កម្ម​ផ្ទៃក្នុង បាន​ជំរុញឱ្យស្នងការដ្ឋានត្រូវបំពេញ រាល់កិច្ចការងារជំនាញដែល​កំពុង​មានកាខ្វះខាត និងត្រូវរៀបចំស្នើរសុំ​គ្រូបង្គោល​មក​ធ្វើការបង្ហាត់​បង្ហាញនៅការងារជំនាញដល់មន្ត្រីនគរបាលបន្ថែម ដើម្បីរក្សាឱ្យ​បាននូវតុល្យភាពការងារនៅក្នុង​អង្គភាពឱ្យ​កាន់តែ​ប្រសើឡើង។

បន្ទាប់ពីស្ដាប់នៅរបាយការណ៍របស់សវនកម្មរួចឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បាន​ឯកភាពតាម​របាយ​ការណ៍ និង​បានបញ្ជាក់ពីការពង្រឹងបន្ថែមលើកិច្ចការងារដែលមានចន្លោះប្រហោងឱ្យបានល្អឡើងវិញ ពិសេស គឺពង្រឹងលើវិន័យ​របស់កងកម្លាំង​នគរបាល​ជាតិថ្មី ៕
ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner