ក្រុមការងារចុះមូលដ្ឋានឃុំ នាំយកថវិកា និងស្បៀងឧបត្ថម្ភគ្រួសារសពសមាជិកបក្ស
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកាលពីរសៀលថ្ងៃទី១០ ខែតុលា បានដឹកនាំក្រុមការងារ នាំយកថវិកា និងស្បៀងអាហារជូនសមាជិកគ្រួសារសមាជិកបក្ស ដែលបានទទួលមរណភាពនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ក្រុមគ្រួសារសព និងសមាជិកបក្ស ។ឯកឧត្តមបានប្រគល់ស្បៀងអាហារ និងថវិកាឧបត្ថម្ភដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារសព ដែលរួមមាន អង្ករ មី ត្រីកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកាមួយ៕
ដោយ៖ ប៊ុន រដ្ឋា