ដំបូងគ្រោះថ្នាក់បន្តិច បែរជាបើករត់ទៅបុករថយន្តក្រឡុកសុីម៉ង់ត៏ និងហោះចូលប្រឡាយទៅបុកដើមព្រីងបាក់អស់១ដើម និងបង្គោលភ្លើងថ្មបាក់អស់១ដើមទៀតខូចខាតយ៉ាងច្រេីន
ភ្នំពេញ៖ បុរសម្នាក់រថយន្តម៉ាក Ford Ranger បានប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក បន្ទាប់មកបានបើករត់យ៉ាងលឿនទៅប៉ះរថយន្តក្រឡុកសុីម៉ង់ត៏ បណ្តាលឲ្យរ៉េចង្កូតមកខាងឆ្វេងដៃហោះចូល ប្រឡាយលូទឹកស្អុយទៅបុកដើមព្រីងបាក់អស់១ដើម និងបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត ធ្វេីឲ្យរថយន្តដាច់កង់ទៅមុខលែងរួច ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា ម៉ោង៨យប់ ថ្ងៃសៅរ៏ ទី១១ខែកក្កដា ឆ្នាំ២០២០ នៅក្បែរខ្លោងទ្វារវត្តពោធិវ័ន តាមបណ្តោយផ្លូវបេតុងក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-3994 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ខណះមកដល់រង្វង់មូលក្រុមង៉ុយ យក៏ប៉ះរថយន្តមួយគ្រឿងមិនចាំម៉ាក តិចតួចមិនព្រមនៅដោះស្រាយនោះទេបានព្យាយាមបើករត់យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់ត៏ ម៉ាកISUZUពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A.1483បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុង ទឹសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាបើកយ៉ាងលឿនដូចគ្នាបុកគ្នាបញ្ឆិតខាងឆ្វេងបណ្ដាលឲ្យរថយន្តក្រឡុកសុីម៉ង់ត៏កំពិតកាងខាងមុខនិងរយ៉ះកង់រថយន្តអស់២គ្រាប់។ ចំណែករថយន្តបង្កម៉ាក Ford Ranger នៅមិនទាន់អស់ល្បឿនបាន បើកលឿនទៅមុខប្រមាណ១០០ម៉ែត្រក៏រ៉េចង្កូតមកខាងឆ្វេងដៃហោះចូលប្រឡាយលូទឹកស្អុយទៅបុកដើមព្រីងបណ្តាលឲ្យបាក់អស់១ដើម និងបន្តបុកបង្គោលភ្លើងថ្មបាក់អស់១ដើមទៀត ធ្វេីឲ្យរថយន្តដាច់កង់ចំហៀងខាងមុខខាងឆ្វេងអស់១ទើប ទៅមុខលែងរួច។ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ជីម ភារ៉ា












