ស្ថានភាពធាតុអាកាស៖តំបន់មាត់សមុទ្រអាចមាន​ភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៖ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាប​​ នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤៖

១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣០ភាគរយ ។


៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី២០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕
សូមជូនព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner