ចៅអធិការវត្តនៅក្នុងខណ្ឌច្បារអំពៅ ឧបត្ថម្ភថវិកា ទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរ​ខណ្ឌច្បារ​អំពៅ ព្រះគ្រូចៅអធិការចំនួន ២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់​អាជ្ញាធរខណ្ឌ សំរាប់ទ្រទ្រង់ការងារមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត ពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ពលរដ្ឋ​រងគ្រោះដោយគ្រោះធម្មជាតិ ជាដើម ។

ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីភាពព្រះគ្រូចៅអធិការ​វត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។

បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោក ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ ជួយឧបត្ថម្ភ​ទេយ្យ​ទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌ សំរាប់យកទៅចែកជូនប្រជាពល​រដ្ឋ​មាន​ជីវភាពខ្វះខាត ពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ពលរដ្ឋ​រង​គ្រោះដោយគ្រោះធម្មជាតិ គ្រោះទឹកជំនន់ ។ល។

លោកអភិបាលខណ្ឌ បានសន្យាថា និងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្ត​អោយចំទិសដៅ ដោយបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះ​ខាតដោយ​ផ្ទាល់ មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោល គឺ​អនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner