សហរដ្ឋអាម៉េរិក នឹងយកពន្ធគយលើទំនិញចិនបន្ថែមទៀត ប្រសិនបើ សម្រេចមិនបានកិច្ចព្រមព្រៀង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump នឹងពេញចិត្តជាទីបំផុត ក្នុងការយកពន្ធគយលើទំនិញបន្ថែមទៀតដែលនាំចូលពីប្រទេសចិន ប្រសិនបើ លោកមិនអាចសម្រេច បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសមភាគីចិនលោក Xi Jinping នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិកលោក Steven Mnuchin។

លោក Mnuchin បានប្រាប់ទូរទស្សន៍ CNBC ថា យើងសម្រេចបានដំណើរវិវត្តន៍ទៅមុខជាច្រើនបំផុត។ លោកគិតថា យើងមាននូវកិច្ចព្រមព្រៀងមួយដែលស្ទើរតែសម្រេចបាន៩០ភាគរយ រួច ទៅហើយ ប៉ុន្តែរដ្ឋាភិបាលចិនមិនយល់ស្របចំពោះចំណុចមួយចំនួន។

រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ជំហានបន្ទាន់នៃកិច្ចព្រមព្រៀងនេះ គឺអាស្រ័យលើការប្រជុំរវាងលោក Trump និង លោក Xi នៅ ក្នុងទីក្រុង Osaka ប្រទេសជប៉ុន នៅឯ កិច្ចប្រជុំនៃក្រុមមេដឹកនាំ នៃបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ នៅលើពិភពលោក ដែលហៅថា ក្រុមប្រទេស G20 ពីថ្ងៃទី២៨ ដល់ទី២៩ ខែមិថុនា ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner