វិស័យឯកជនជាសម្ព័ន្ធសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព

សៀមរាប៖ វិស័យឯកជននៅក្នុងវិស័យអប់រំ គឺជាផ្នែកសំខាន់មួយ​ដែល​បានរួមចំណែកដ៏មានន័យក្នុងការអភិវឌ្ឍធនធាន​មនុស្ស។នេះជាការ​បញ្ជាក់របស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបក្នុង​ពិធី​ចែកបណ្ណសរសើរ​ដល់សិស្សានុសិស្ស និងសិស្សបាន​បញ្ចប់ការសិក្សា ឆ្នាំ ២០២៣-២០២៤ របស់សាលាវេសហ្គេតអន្តរជាតិ ។

លោកស្រីបានសរសើរនាយកសាលា គ្រូបង្រៀន មាតាបិតា និង​សិស្សានុសិស្សដែលបានឆ្លងផុតតាមរយៈការព្យាយាមខ្ពស់។

លោក រ័ត្ន រស្មី នាយកសាលាបានបញ្ជាក់ថា គោលដៅរបស់សាលាគឺ​ផ្តោត​​លើការផ្តល់ការអប់រំដែលមានគុណភាព ប្រកបដោយ​សីលធម៌ និងសុជីវធម៌ដើម្បីបង្កើតជាទ្រព្យសម្បត្តិធនធានមនុស្សសម្រាប់ប្រទេស។

សូមជម្រាបថា ក្នុងឆ្នាំសិក្សាកន្លងមកនេះសាលាវេសហ្គេតមាន​អត្រាជោគជ័យ ៩៧ភាគរយ, មានសិស្សចំនួន ៥ នាក់បាន​ទទួល​និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ១២ នាក់បាននិទ្ទេស B៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner