អាម៉េរិក-បារាំង ធ្វើសមយុទ្ធយោធាក្បែរប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី
អត្ថបទដោយ៖
Kien Sereyvuth
ប្រភពពីមន្ត្រីយោធាជើងទឹកអាម៉េរិក បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា នាវាចម្បាំងអាម៉េរិក និងបារាំងនាពេលថ្មីៗនេះ ទើបតែបានចាប់ផ្តើមសមយុទ្ធរួមគ្នានៅលើផ្ទៃសមុទ្រ Andamanស្ថិតជាប់ប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ប្រភពថា សមយុទ្ធនោះ រួមមានការធ្វើដំណើរជាក្បួន ការផ្ទេរនាវិក និងការបញ្ជូនយន្តហោះឲ្យធ្វើប្រតិបត្តិការរួមជាដើម។

សមយុទ្ធរវាងក្រុមនាវាចម្បាំងប្រទេសទាំងពីរ បានកើតមានស្របពេលដែលនាវា USS Boxer ត្រូវចល័តទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់កងអង្គភាពទ័ពជើងទឹកទី៧ ហៅថា 7th Fleet របស់សហរដ្ឋអាម៉េរិក ហើយវាក៏ជាលើកដំបូងផងដែរ នៃការចល័តក្រុមនាវាដឹកយន្តហោះចម្បាំងរបស់បារាំង នៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គិតចាប់តាំងពីឆ្នាំ២០០២មក៕ធ.ដ



